គោលដៅ៖
- ពង្រឹង និងពង្រីកទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និង រុស្ស៊ី
- រឹតចំណងមិត្តភាព សាមគ្គីភាពរវាងនិស្សិត និងសិក្ខាកាមយោធាកម្ពុជានៅតាមបណ្តាទីក្រុងនានា
- ចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានរវាងគ្នាទៅវិញទៅមក
- ចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗដែលនិស្សិតជួបប្រទះ
- ផ្សព្វផ្សាយ អភិរក្ស និងលើកស្ទួយប្រពៃណី វប្បធម៌ និងអរិយធម៌ជាតិ។
ចក្ខុវិស័យ៖
- ផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី
- រឹតចំណងមិត្តភាព និងទំនាក់ទំនងប្រជាជនខ្មែរ និងបរទេស
- លើកស្ទួយវប្បធម៌ អរិយធម៌ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា សហព័ន្ធរុស្ស៊ី និងអន្តរជាតិ
- ចូលរួមចំណែកពង្រឹងសមត្ថភាពនិស្សិតកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី។